ព័ត៌មានជាតិ

បែកធ្លាយ​រូបភាព Huawei P8 កាន់តែច្បាស់​មែនទែន

​កាលពី​ខែកុម្ភៈ មាន​ព័ត៌មាន​ចចាមអារ៉ាម​បាន​លេច​ឮថា ក្រុមហ៊ុន Huawei នឹង​បង្ហាញ​ស្មា​ត​ហ្វូ​ន​ថ្មី​នៅក្នុង​ខែមេសា ហើយ​ក្រោយមក​នៅ​ខែមីនា ក៏បាន​លេច​ធ្លាយ​រូបភាព​ស្មា​ត​ហ្វូ​ន Huawei P8 ដែល​ត្រូវបាន​គេ​ដឹងថា​នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ខែ​នេះ​។​
​នៅពេលនេះ​ម្ដង រូបភាព​របស់​ស្មា​ត​ហ្វូ​ន Huawei P8 កាន់តែច្បាស់ ដោយ​វា​ត្រូវបាន​គេ​ទម្លាយ​នៅតាម​បណ្ដាញ​សង្គម Twitter ខណៈដែល​នៅសល់​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ដល់​ថ្ងៃ Huawei រៀបចំ​ព្រឹត្តិការណ៍​ធំ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​។​
​គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន Huawei P8 នេះ​ត្រូវបាន​គេ​ដឹងថា​មាន​អេក្រង់​ទំហំ ៥​អ៊ីង មាន RAM ទំហំ 2GB មាន​មេម៉ូរី​ក្នុង​ម៉ាស៊ីន​ទំហំ 16GB និង​មាន​កាមេរ៉ា​ក្រោយ ១៣​មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​មុខ ៥​មេ​ហ្គា​ភិ​ច​សែ​ល​៕​
Huawei (2)

Huawei (1)

មតិយោបល់