ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យផ្ទះប្រជាពលរដ្ឋមួយខ្នងទំហំ៦ម៉ែត្រគុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី រួមនឹងទ្រព្យសម្បត្តិមួយចំនួនអស់ទាំងស្រុង នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ម្ចាស់ផ្ទះឈ្មោះ សេង ស៊ុយ ភេទប្រុស អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ កូយ មុំ អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុ។
សម្ភារៈខូចខាត៖ អង្ករ៥០គីឡូក្រាម,ខ្សែកមាស៥ជី,លុយខ្មែរ៣លាន៨០ម៉ឺនរៀល និងកង់ចំនួន៣គ្រឿង។
មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី៕
មតិយោបល់