ព័ត៌មានជាតិ

​សមត្ថកិច្ចបញ្ជូនជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស​ទៅសាលាដំបូងខេត្តស្វាយរៀង!

​ស្វាយរៀងៈ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការនគរបាលខេត្ដស្វាយរៀង បានប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ ចុះស្រាវជ្រាវមុខសញ្ញាករណីប្លន់ម៉ូតូនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីស្រាវជ្រាវតាមជំបាញ កំណត់បានថាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស កំពុងស្នាក់នៅក្នុងមូលដ្ឋាន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។

ភ្លាមនោះសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ក៏បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ធ្វើការហ៊ុមព័ទ្ធផ្ទះឈ្មោះ ខឿន ដារ៉ា ភេទប្រុស នៅភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន​៦​នាក់ ទី១​ឈ្មោះ សល់ គុយ ភេទប្រុស ឣាយុ ២០ឆ្នាំ មុខរបរជាងដែក រសនៅភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ទី២​ឈ្មោះ រិន ជាតិ ភេទប្រុស ឣាយុ ២៧ ឆ្នាំជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិវិហា ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ទី៣​ឈ្មោះ ឃឿន ដារ៉ា (ច្រូច) ភេទប្រុស ឣាយុ ១៩ ឆ្នាំជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ទី៤​ឈ្មោះ សៀន សុខចាន់ដារ៉ា ភេទប្រុស ឣាយុ ១៥ ឆ្នាំជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមា ស្រុកព្រៃវែង។
ទី៥​ឈ្មោះ ជី ធារី ភេទប្រុស ឣាយុ ១៦ ឆ្នាំជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ និងទី
៦​ឈ្មោះ រឹត នរា ភេទប្រុស ឣាយុ ២០ ឆ្នាំជាតិខ្មែរ មុខរបរកម្មករយាមម៉ូតូ រស់នៅភូមិពង្រ ឃុំក្រញូងស្រុកកំចាយមា ខេត្តព្រៃវែង ។

វត្ថុតាងចាប់យកបានរួមមាន ម៉ូតូ​៤​គ្រឿង ក្នុងនោះពាក់ពន្ធនិងករណីប្លន់នេះមួយគ្រឿង គឺស្លាកលេខ ស្វាយរៀង ១G ០៣០៨ និងដាវសាំមូរ៉ៃ​២​ដើម ជនសង្ស័យទាំង​៦ នាក់នេះបានធ្វើតេស្តស្វែងរកសារធាតុញៀន មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ប្រភេទម៉ាទឹកកក​។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សល់ គុយ និងឈ្មោះ រិន ជាតិ បានឆ្លើយសារភាពថា ពិតជាបានរួមគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូ កាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាមួយនិងឈ្មោះសាញ់ រុន ដែលរត់គេចខ្លួនបាត់ ប្រាកដមែន ។ រីឯឈ្មោះខឿន ដារ៉ាឈ្មោះ សឿន ចាន់ដារ៉ា ឈ្មោះ ជី ធារី ឈ្មោះ រិត នរា​ ជាអ្នកសមគំនិត ។ បច្ចុប្បន្ននេះសមត្ថកិច្ចបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់