សម័យឥឡូវប្រុសៗមិនសូវចូលចិត្តស្រីដែលមិនចេះតុបតែខ្លួន (ឬគេហៅថាលេងខ្លួន) នោះទេ ព្រោះពួកគេយល់ថាមនុស្សសម្រែ មិនចេះធ្វើខ្លួនឲ្យទាន់សម័យនឹងគេ។ យ៉ាងណាមិញប្រសិនបើមនុស្សស្រីចេះរៀបចំខ្លួនឲ្យស៊ីវីល័យ ប្រុសៗប្រាដកជាមកចោមរោមសុំស្នេហ៍មិនខាន។ ទន្ទឹមនឹងនេះផងដែរអ្នកត្រូវចេះពីគន្លឹះមួយចំនួនដែលអាចជួយកែប្រែខ្លួនរបស់អ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀតដែលសិចស៊ី។
១. បន្ថែមភាពទាក់ទញនៅលើសក់
កត្តាដែលសំខាន់នោះអ្នកត្រូវកាត់សក់ ប្តូរពណ៌សក់ ឬប្តូរទៅជាម៉ូតផ្សេងទៀតដែលអ្នកពេញចិត្ត។
– ប្រសិនបើសក់របស់អ្នកពណ៌ទង់ដែង បន្ថែមហាយឡាយពណ៌ត្នោត
– ប្រសិនបើសក់របស់អ្នកពណ៌ត្នោត គឺបន្ថែមហាយឡាយពណ៌ទង់ដែង
– ប្រសិនបើសក់អ្នកពណ៌ខ្មៅគួតែ ពណ៌ត្នោតឆ្នូតៗ។
២. ប្រើឡេលាបស្បែក
ប្រើឡេលាបការពារកំដៅថ្ងៃនៅពេលដើរទៅណាមកណា ដើម្បីកុំឲ្យស្បែករបស់អ្នកប្រែទៅជាពណ៌ជាំខ្មៅ។
៣. ទម្លាប់ដុសធ្មេញ និងសម្អាតខ្លួនឲ្យបានស្អាតជារៀងរាល់ថ្ងៃ
ខ្យល់ដង្ហើមមិនល្អ និងក្លិនខ្លួនអាក្រក់ជាក្តាតមួយដែលធ្វើឲ្យប្រុសៗមិនចង់នៅក្បែរអ្នក។
៤. ពាក់អាវចំហរទ្រូង
ការស្លៀកពាក់បញ្ចេញសាច់ដើមទ្រូងដ៏ត្រលុកត្រលន់ អាចធ្វើឲ្យប្រុសៗមានអារម្មណ៍ស្រៀវស្រីប មើលអ្នកមិនដាក់ភ្នែកទៀតផង។
៥. ស្វែងរកការចាប់អារម្មណ៍
កុំធ្វើអ្វីដែលអ្នកគិតថាប្រុសៗមិនចូលចិត្ត ប៉ុន្តែអ្នកត្រូវធ្វើរឿងអ្វីមួយដែលធ្វើឲ្យប្រុសៗចូលចិត្តអ្នក។
៦. កុំពាក់អាវហែលទឹកជិតៗពេក
ផ្ទុយទៅវិញអ្នកត្រូវស្លៀកឈុតប៊ីគីនី ឬឈុតផ្សេងទៀតដែលមើលទៅខ្លី។
៧. មានស្នាមញញឹមគួរឲ្យស្រឡាញ់
ការបញ្ចេញនូវស្នាមញញឹមអាចបញ្ជាក់ពីអារម្មណ៍រីករាយ ហើយអាចធ្វើឲ្យមនុស្សដែលនៅក្បែរខ្លួនរបស់អ្នករីករាយតាមអ្នកផងដែរ៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់