ព័ត៌មានជាតិ

ជិះម៉ូតូឌុបប្រពន្ធ ត្រូវរថយន្តបើកមិនប្រកាន់ស្តាំ បុកស្លាប់ប្រពន្ធនិងប្តីរបួសធ្ងន់ រួចបើករត់គេចខ្លួនបាត់!

​តាកែវ: កាលពីវេលាម៉ោង៤និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ នៅភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ប៊ុន ឡុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ (រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស) ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ1X-0765 និងអ្នករួមដំណើរឈ្មោះ សុខ ហេង ភេទស្រី អាយុ២៤ឆ្នាំ(ត្រូវជាប្រពន្ធ) មុខរបរ កម្មការិនីរោងចក្រ អ្នកទាំង២នាក់ រស់នៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែករថយន្តមិនស្គាល់ម៉ាក បើករត់គេចខ្លួនបាត់ស្រមោល។
មូលហេតុ បើកបរមិនប្រកាន់ស្តាំ។

ករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្ក រីឯវត្ថុតាងម៉ូតូសមត្ថកិច្ចដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់