ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចរត់ដេញចាប់ពេញផ្លូវ ក្រោយបុរសម្នាក់នេះ…!

ភ្នំពេញ: នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គណ:បញ្ជាការដ្ឋានខណ្ឌដង្កោ បានធ្វើការចុះត្រួតពិនិត្យឆែកឆេរ អាវុធជាតិផ្ទុះ នៅតាមបណ្តោយផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញបុរសម្នាក់ឆែកឆេររកឃើញគ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនចាប់វាយខ្នោះ ស្រាប់តែជនសង្ស័យនោះរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលពេញផ្លូវ តែនៅទីបំផុតត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួនបានដដែល។
​​
បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរតែម្តង៕

មតិយោបល់