ព័ត៌មានជាតិ

រថយន្តបុកសិស្សសាលាម្នាក់បណ្ដាលឲ្យរបួសធ្ងន់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៩នាទីព្រឹក ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៨៦-១៨៧ ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ ក្នុងទិសដៅស្របគ្នាបណ្តាលឲ្យរបួសធ្ងន់។

រថយន្តម៉ាក BMW X5 ពណ៌ស ស្លាកលេខភ្នំពេញ 2Y-6881 បើកបរដោយឈ្មោះ ប៉ែន វណ្ណណឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅក្រុមទី៨ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីសួរបំភ្លឺ។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ ទឺ សុផៃ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព។

មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់