ព័ត៌មានជាតិ

ប្រទះឃើញសពច្រកបាវអណ្តែតទឹក សង្ស័យជាអំពើឃាតកម្ម

កណ្តាល: ប្រទះឃើញសាកសពច្រកបាវអណ្ដែតទឹកត្រពាំង​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនៅក្បែរនោះ​ កាល​ពីវេលាម៉ោង២:៣០នាទី ថ្ងែទី០២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភព​ឲ្យដឹងថា ជនរងគ្រោះត្រូវ​បាន​គេស្គាល់អត្តសញ្ញាណថា មានឈ្មោះ​ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល​។ ដោយ​ភ្ជាប់មកជាមួយ​នូវ​វត្ថុតាងបន្សល់ទុក៖ ១-កូនកាបូបតូចដាក់លុយ០១ ២-អត្តសញ្ញាពប័ណ្ណផ្ទាល់ខ្លួន ០២ ច្បាប់ (​អត្តសញ្ញាណប័ណ្ណ ID៖ KHM 0208550127 ​និងមួយទៀត អត្តសញ្ញាណប័ណ្ណ ID៖ 020855012) ៣-ទូរស័ព្ទ០១គ្រឿង ម៉ាក ៖ AIS ពណ៌ខ្មៅ(លេខ៖ 096-9255954) ៤-កៅស៊ូ រិតកង់ ប្រវែង១៥០ស.ម ចំនួន ០១
៥-មួកកាតិប០១ ៦-ស្បែកជើងផ្ទាត់ពណ៌ខ្មៅ ០១ ៧-ស្បោងផ្លាស្ទីច ០២ (ថង់កៅស៊ូ)
និង ៨-ថង់ការ៉ុង ០១។

​គួរ​បញ្ជាក់ថា ពលរដ្ឋ​​ឈ្មោះ សុខ រុំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ខណ:ដើរ​ខ្វាល់គោ​ ​ក៏ប្រទះ​ឃើញបាវ អណ្ដែតទឹក ក្នុងត្រពាំងតាណែម ធុំក្លិនស្អុយ រួចបានចុះទាញបាវ មកក្បែរខាង ហើយក៏ដាច់មាត់បាវ ចេញជើងមនុស្សមក ក៏មានការភ្ញាក់ផ្អើល ឆោឡោ ហើយបានរាយការណ៍មកសមត្ថកិច្ច។

ករណីនេះ កម្លាំងមន្ត្រី ការិយាល័យ​បច្ចេកទេសខេត្ត និងមន្ត្រីការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ចូលរួមពិនិត្យ​ជាមួយកម្លាំងសមត្ថកិច្ចរបស់ស្រុកស្អាង​ ដើម្បីធ្វើកោសល្យវិច័យ​លើសពជនរងគ្រោះ​ដែល​ច្រកក្នុងការ៉ុងពណ៌ខៀវចងខ្សែលួស​​ឃើញថា៖

១.ស្នាមមុត ត្រចៀកខាងឆ្វេងប្រវែង៥ស.ម ជម្រៅដល់ឆ្អឹង
២.ស្នាមមុតនៅចុងចិញ្ចើមខាងស្ដាំ មានរាងមូលទំហ៊ំ១ស.ម ជម្រៅដល់ឆ្អឹង
៣.ស្នាមមុតចំហៀងខាងឆ្វេង លើចង្កេះទំហំ១៤ស.ម គុណ ៦ស.ម ដាច់ឆ្អឹង
៤.ស្នាមមុតក្រោយចំ​ក្បាលផ្នែកខាងក្រោយរាងអក្សL ប្រវែង២ស.ម ចំនួន០២កន្លែង
៥.ក្បាលសព មានច្រកថង់ខ្មៅ នៅនឹងក មានរឹតកៅស៊ូប្រវែង១៥០ស.ម (កៅស៊ូយឺត រិតកង់)ចំនួន០៦ជុំ។

​ក្រោយ​ការ​ត្រួតពិនិត្យ​ និងការសន្និដ្ឋាន ​សមត្ថកិច្ចអះអាងថា សាកសពជនរងគ្រោះ​ស្លាប់ក្នុងអំពើមនុស្សឃាត៕

មតិយោបល់