ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ ២នាក់ បន្ទាប់ពីលួចផ្លាកលេខរថយន្តបានសម្រេច

ភ្នំពេញ: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលយចស្លាកលេខឡាន កាលពីថ្ងៃទី០៦-០៥-២០២០វេលាម៉ោង០១ និង០០នាទីយប់ នៅចំណុចមុខបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាណីភ្នំពេញ។

ជនសង្ស័យ ០២នាក់៖
១-ឈ្មោះ ធូ សុភក្ត្រ័ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខដេ១៩ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
២-ឈ្មោះ ឃិន ខុំ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចផ្លាកលេខរថយន្តរបស់ឈ្មោះ ងន តុងអាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បាត់បង់ផ្លាកលេខឡាន០១គូ
១/លេខភ្នំពេញ2AP-0559
២/លេខភ្នំពេញ2AP-1573 ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតផ្លាកលេខឡាន០១គូនោះវិញ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់