ព័ត៌មានជាតិ

រថយន្តដឹកដីកង់៦ បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យ២នាក់ប្តីប្រពន្ធ ប្តីរបួសស្រាល ប្រពន្ធស្លាប់!..

បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកដីកង់៦ បានបុកជាមួយម៉ូតូវ៉េវ ដែលកំពុងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ បណ្តាលឲ្យប្តីរបួសស្រាល និងប្រពន្ធស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះកើតឡើងរវាងរថយន្តដឹកដីកង់៦ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1483 បានបុកជាមួយម៉ូតូវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ជាយូហ៊ូវ ភេទប្រុស អាយុ៦៧ឆ្នាំ (របួសស្រាល) និងប្រពន្ធឈ្មោះ ច្រិប លឹមសៀង អាយុ៦៥ឆ្នាំ បានស្លាប់យ៉ាងរន្ធត់តែម្តង ចំណែកអ្នកបើកបរថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់