ព័ត៌មានជាតិ

បត់មិនប្រយ័ត្នប៉ះជិះលឿន លាន់ដូចរន្ទះ ស្លាប់ម្នាក់និងរបួសម្នាក់ នៅស្រុកភ្នំព្រឹក!

បាត់ដំបង: លោកអធិការ​​​ស្រុកភ្នំព្រឹក បានប្រាប់Post News ថា ​នៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅលើផ្លូវលេខ៥៧B ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

​ម៉ូតូបង្កម៉ាក ហុងដាឌ្រីម (Honda dream C125 ) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង​1V-5918 បើកបរដោយ ឈ្មោះ ឈួន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ បានបុកជាមួយ ម៉ូតូម៉ាកវេវ (WavC100) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ប៊ុន ណាត ភេទស្រី អាយុ៣០ឆ្នាំស្នាក់នៅបណ្ដោះអាសន្ននៅហាងម្លប់ស្វាយ ហេង ហេង ស្ថិតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក (រងរបួសស្រាល) ។
មូលហេតុ បើកស្រប​ទិសគ្នា អ្នកបើកបរម៉ូតូម៉ាកវេវ បានបត់ចូលទិញកាហ្វេ មិនប្រុងប្រយ័ត្ន ម៉ូតូម៉ាកសង់ឌ្រីម បើកបរក្នុងល្បឿនលឿន បណ្តាលឲ្យបុកតែម្ដង​។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានធ្វើការវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុរួច បានយកម៉ូតូទាំង​២គ្រឿង មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយើង ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់