បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរមិនធ្លាប់មានបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៤នាក់ ដោយសាររថយន្តធុនធំបើកបំពានភ្លើងស្តុបបុករះម៉ូតូ៤គ្រឿងនិងរថយន្ត២គ្រឿងបតៃកុងជាប់ខ្នោះប៉ូលិស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តប់ផ្លូវបំបែកជាបួន ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមៗនគរបាលឈរជើងចំណុចភ្លើងស្តុបបាននាំយករថយន្តសង្គ្រោះបន្ទាន់នាំជនរងគ្រោះ២នាក់ទៅកាន់មន្ទីរពេទ្យ។
ជនរងគ្រោះក្នុងហេតុការគ្រោះថ្នាក់ចរណ៍ខាងលើនេះមានចំនួន៤នាក់ក្នុងនោះស្លាប់ម្នាក់ឈ្មោះ ឡាយ គឹមកៅ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងរងរបួសធ្ងន់៣នាក់ ខូចខាតម៉ូតូ៤គ្រឿងនិងរថយន្ត៣គ្រឿង។ ចំណែកម្ចាស់រថយន្តបង្កហេតុឈ្មោះ ចែ នីរី ឯអ្នកបើកឈ្មោះ ច្រឹង រតនា រស់នៅខេត្តព្រះវិហារ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំម៉ាក់ហ៊ីយ៉ាន់ដាយ ដែលពាក់ស្លាកលេខ ភ្នំពេញ3A.2364បានបើកក្នុងទឹសដៅពីកើតសំដៅទៅជើងលុះដល់ភ្លើងស្តប់ចេញពណ៌ខៀវ បានបត់ទៅផ្លូវខាងជើងបានជាន់វ៉ាប្រឹងទៅមុខ បណ្តាលបុករះជាន់ពីលើម៉ូតូចំនួន៣រឿងបណ្តាលខ្ទេចនិងរថយន្ត២គ្រឿង១គ្រឿងធុនកាមរីឆ្លាមបុកផ្នែកខាងក្រោយខ្ទេចនិងរថយន្តធុននីសាន់ធ្លាយទ្វារក្រោយខាងឆ្វេងនិងបណ្តាលរបួសធ្ងន់២នាក់និងស្រាល២នាក់ត្រូវបានសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងនគរបាលបានរត់ចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តភ្លាមៗបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងជំនាញបានកំពុងធ្វើការវាស់វែងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅស្នងការខេត្ត។
មន្ត្រីនគរបាលបានបញ្ជាក់ថា មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំដែលជាប់ភ្លើងស្តប់ហើយពេលភ្លើងខៀវទៅមុខជាន់រ៉ាបង្ខំគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុករះតែម្តង៕
មតិយោបល់