ព័ត៌មានជាតិ

ពលរដ្ឋរិះគន់លោកអភិបាលខណ្ឌចំកាមន និងលោកអធិការ ដោះស្រាយរឿងរថយន្តចតលើផ្លូវ ស្ទះចរាចរណ៍ ទប់ស្កាត់មិនបាន…

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៩ និង ៣០ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ និងផ្សារទួលទំពូង ខណ្ឌចម្ការមន រាជធានីភ្នំពេញ ពលរដ្ឋមានចម្ងល់ ពីបញ្ហារថយន្តចត លើផ្លូវតាមរបងសាលារៀនវិទ្យាល័យផ្សារដើមថ្កូវ និងរបងវត្តទួលទំពូង មុខហាងលក់គុយទាវ «កាំង ណាំ» តាមបណ្ដោយផ្លូវ ២៧១ និងភោជនីយដ្ឋាន «ហេង ហួត» កែវនឹងវិទ្យាល័យទូលទំពូង ខាងកើតផ្សារទួលទំពូង មានទាំងស្លាកលេខរដ្ឋស៊េរីទំនើប ពេលខ្លះ ស្លាកលេខនគរបាល និងខេមរភូមិន្ទ ដែលជាស្ថានប័នរដ្ឋ ហាក់បីដូចជា មិនខ្លាចសមត្ថកិច្ច ស្ទូចរថយន្តទ្បើយ ធ្វើឲ្យមានការស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗជាហូរហែ។

ចំណែកម្ចាស់រថយន្តវិញ ចូលអង្គុយហូបគុយទាវ កាហ្វេ បាយមាន់ យ៉ាងរំភើយ ទោះពលរដ្ឋរិះគន់ពីចម្ងាយក៏ដោយ ក៏ពួកគាត់អត់ខ្វល់ ឬមួយប្រហែលពួកគាត់ មិនអានច្បាប់ចរាចរណ៍ផ្លូវគោកទេដឹង?

ករណីនេះ មន្ត្រីប៉ូលិសម្នាក់ បានលួចបង្ហើបប្រាប់ Post News ថា គាត់ធ្លាប់ហៅមកធ្វើកិច្ចសន្យាច្រើនដងហើយ ប៉ុន្តែម្ចាស់ហាង និងម្ចាស់រថយន្ត ដែលមានផ្ទះនៅក្បែរហ្នឹង មិនខ្ចីស្ដាប់ទ្បើយ! អ្នកកាសែត ក៏សួរនាំបន្តទៀតថា ជំនាញខាងណាវិញពូ គាត់ឆ្លើយមកវិញថា ខាងខណ្ឌ និងក្រុង ព្រោះថ្នាក់ក្រោម មិនមានទ្បានស្ទូចទេ។

មតិរិះគន់របស់ពលរដ្ឋ ជាងនេះទៅទៀត លោក ថេង សុថុល អភិបាលខណ្ឌចម្ការមន និងលោក យិន សាន អធិការខណ្ឌចម្ការមន ដែលមានមន្ត្រីក្រោមឱវាទជំនាញ ខាងដើរស្ទួចរថយន្តតាមផ្លូវ មើលអត់ឃើញបញ្ហាខាងលើនេះ ហាក់បីដូចជា បើករថយន្តពាក់វ៉ែនតាខ្មៅ ទៅហួសមកហួស តាំងមានរឿង អាងឆ្លើយដាក់គ្នាទៅវិញទៅមក ឬមួយខាងជំនាញ ខ្លាចម្ចាស់ហាង មានខ្នងធំនៅខាងលើ បានជាសម្ងំយកតែសុខ ខណ:ឃើញរថយន្តស្លាកលេខ ខ.ម ន.ប និងរដ្ឋ ដែលមានម្ចាស់ជាមន្ត្រីជាន់ខ្ពស់ បានត្រឹមតែសួរ ពេលខ្លះមិនហ៊ានទៅក្បែរទៀត បើពលរដ្ឋធម្មតា ដឹងតែស្ទួចដាក់ខណ្ឌហើយ រួចចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់