ព័ត៌មានជាតិ

ផឹកស្រាស្រវឹងទាស់សម្ដីគ្នា ក៏ផ្ទុះហិង្សាទាញកាំបិតកាប់គ្នា របួសធ្ងន់ទាំងសងខាង ត្រូវសមត្ថកិច្ច ចាប់ចូលប៉ុស្តិ៍

កណ្ដាលៈ ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនង ក្រោយផឹកស៊ីស្រវឹង ទាស់ពាក្យសម្ដីក៏ផ្ទុះជាហិង្សាកាប់ចាក់គ្នា រងរបួសទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យទាំង២នាក់ ព្រោះឲ្យសម្រួលគ្នាមិនត្រូវ ហើយប្រកែកយកត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចបញ្ជូនទៅតុលាការ។

ជនសង្ស័យទី១. ឈ្មោះ ដោក ទីន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត មានទីលំនៅ ភូមិ ឃុំ កើតហេតុ មានរបួសក្បាល០១កន្លែង ក.ដៃឆ្វេង០១កន្លែង និងទី២.ឈ្មោះ ហេង វាសនា ហៅ ញ៉ាញ់ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ ភូមិឃុំកើតហេតុ របួសក្បាល០១កន្លែង ពកថ្ងាស០១កន្លែង ជាំភ្នែកទាំងសង្ខាង។

វត្ថុតាងចាប់យករួមមាន៖ កាំបិតខ្វែវចំនួន ០១ និងកាំបិទបុ័ងតោចំនួន ០១។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ បានផឹកស៊ីកន្លែងផ្សេងគ្នា ដោយផ្ទះនៅជិតគ្នា ។
រួចក៏មានទំនាស់ពាក្យសម្ដីនិងគ្នា ពេលនោះឈ្មោះ ហេង វាសនា ហៅ ញ៉ាញ់ បានទាញកាំបិទខ្វែវមកកាន់និងដៃ បន្ទាប់មកឈ្មោះ ដោក ទីន បានស្ទុះមកចាប់កាំបិត ព្រមទាំងវាយឈ្មោះ ហេង វាសនា ត្រូវមុខជាច្រើនដៃ ឈ្មោះ ហេង វាសនា បានរត់ទៅយកកាំបិទបុ័ងតោពីផ្ទះរបស់ខ្លួន មកកាប់ឈ្មោះ ដោក ទីន ត្រូវក្បាល០១កន្លែង និងត្រូវកដៃឆ្វេង ០១កន្លែង ។
ហើយឈ្មោះ ដោក ទីន ចាប់កាំបិទបាន ក៏យកទៅកាប់ឈ្មោះ ហេង វាសនា វិញត្រូវក្បាល ០១កន្លែង ។ ពេលនោះឈ្មោះ ប៊ន វិបុល និងឈ្មោះ មឿន ថា ចូលចាប់បំបែក។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំង ប៉ុស្តិ៍ព្រែកតាមាក់ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់