ព័ត៌មានជាតិ

គោយន្ត​កៃ​ច្នៃ​ដឹកឈើ បើក​ធ្លាក់​ផ្លូវ បណ្ដាលឲ្យក្រទ្បាប់ សង្កត់លើ​បុរស​ម្នាក់​ស្លាប់ នៅ​រតនគិរី

រតនគិរី: កាលពី​វេលា​ម៉ោង៧និង៤០នាទី​ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង ដោយគោយន្ត​កៃ​ច្នៃ​ដឹកឈើ បើកមិនប្រយ័ត្នក្រឡាប់​ធ្លាក់​ផ្លូវ បណ្ដាលឲ្យសង្កត់​លើ​បុរស​ម្នាក់ស្លាប់ ត្រង់ចំណុច​អូ​ថ្ម ស្ថិតនៅ​ភូមិយ៉ែម ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី។

ជនរងគ្រោះ​ឈ្មោះ វ៉ាន់ កុសល ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដី​ដូ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី ។

ក្រោយកើតហេតុសមត្ថកិច្ច​ជំនាញ ​បាន​ទៅដល់​កន្លែងកើតហេតុ រួច​បានប្រគល់​​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់