ភ្នំពេញៈ បុរសម្នាក់បើកថយន្តម៉ាកសឺដេសមួយគ្រឿង ជ្រុលចង្កូតទៅបុកកងបីឥណ្ឌាពីក្រោយ បណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តបាឡែនមួយគ្រឿងទៀត ខណៈដែលកំពុងបើកស្របទិសដៅគ្នា បណ្តាលរងការខូតខាតទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបស្ពានអាកាស៧មករា តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកសឺដេសS-600 មួយគ្រឿង ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-4444 បើកបរក្រោមស្ពានអាកាស៧មករា ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកកង់បីឥណ្ឌាមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GH-2708 បើកបរដោយយុវជនម្នាក់ស្របទិសដៅគ្នានៅខាងមុខចំកាងខាងក្រោយបណ្តាលឲ្យខ្ទាតទៅប៉ះរថយន្តកាមរីបាឡែនមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-9702 បើកបរដោយស្ត្រីម្នាក់ស្របទិសដៅគ្ទានៅខាងមុខបណ្តាលបែកស្តុបខាងក្រោយខាងស្តាំ។ ចំណែកកង់បីឥណ្ឌាខូចខាតកាងកាងក្រោយនិងកាបាំងខាងមុខខាងឆ្វេង។ ចំណែករថយន្តបង្កខូចខាតកាងខាងមុខខាងស្តាំតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចនិងជំនាញបានចុះមកដល់បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តបង្កចេញថ្លៃជួលជុលកង់បីឥណ្ឌាទាំងស្រុង។ ចំណែកខាងម្ចាស់កង់បីឥណ្ឌាចេញថ្លៃជួលជុលរថយន្តបាឡែនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់