ព័ត៌មានជាតិ

ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ជួបសវនាការ ជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា

លោក មីរ៉ូស្លាវ ជែនកា (Mr. Miroslave Janca) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ របស់ អគ្គលេខាធិការ អ.ស.ប លោក បាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកការងារនយោបាយ កាលពីរសៀល ថ្ងៃទី៦ខែមសានេះ ជួបសវនាការ ជាមួយ លោក អ៊ុងស៊ាន រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

បន្ទាប់ពីចប់ជំនួបពិភាក្សា លោកចន្ទ័រតនា ប្រធាននាយកដ្ឋានកិច្ចអន្តរជាតិបាននាំពាក្សប្រាប់ក្រុមអ្នកកាសែតថា នៅក្នុងជំនួបពិភាក្សានោះដែរ លោក មីរ៉ូស្លាវ ជែនកា (Mr. Miroslave Janca) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិរបស់អគ្គលេខាធិការ អ.ស.ប បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងកំលាំង ចូលរួម ថែរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនិងបានគាំទ្រជំហររបស់រាជរដ្ឋាភិបាល ដែលបានអំពាវនាវ ឲ្យមេដឹកនាំ កូរ៉េខាងជើង វិលចូលតុចរចា៦ភាគីដើម្បីសន្តិភាពឧបទ្វិបកូរ៉េនិងតំបន់និងប្រឆាំងការបាញ់ សាកល្បងកាំជ្រួច និងអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង៕

photo_2016-04-06_06-38-40

 

មតិយោបល់