ព័ត៌មានជាតិ

ស្រ្តីម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីលង់ទឹក

ក្រចេះ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ចន្លោះម៉ោង២និង០០នាទីរសៀល មានករណីលង់ទឹក បណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់(ស្រី) នៅត្រង់ចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
សពឈ្មោះ កួង សាខន ឬ ជា សុខាន់ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
មូលហេតុ: ឈ្មោះ កួង សាខន ឬ ជា សុខាន់ មានជំងឺសរសៃប្រសាទប្រចាំកាយ និងមានសតិមិនប្រក្រតីវង្វេងរត់ចេញពីផ្ទះ។
សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់