ព័ត៌មានជាតិ

បុរសម្នាក់ចុះតម្រង់ខ្នោះអណ្ដូតទឹក ត្រូវដីបាក់សង្កត់បណ្ដាលឲ្យស្លាប់ បន្សល់ទុកកូន៣នាក់ក្នុងបន្ទុក

ពោធិ៍សាត់ៈ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៤០នាទី ត្រង់ចំណុចបឹងកន្សែង ស្ថិតភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានបុរសម្នាក់ត្រូវដីបាក់សង្កត់បណ្ដាលឲ្យស្លាប់មួយរំពេច ។

ជនរងគ្រោះឈ្មោះ ស៊ន ចំរើន អាយុ ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ។ ប្រពន្ធឈ្មោះ សាន់ ចាន់ថា អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន៣នាក់។

មូលហេតុ៖ ជនរងគ្រោះចុះតម្រង់ខ្នោះអណ្តូងទឹក ជម្រៅប្រហែល៥ម៉ែត្រ ស្រាប់តែដីបាក់សង្កត់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យកត់ហេតុ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់