ព័ត៌មានជាតិ

រថយន្តហ្វតបុកម៉ូតូលោកអនុប្រធានភូមិវាលស្បូវ បណ្តាលឲ្យស្លាប់ រួចបើករត់ត្រូវសមត្ថកិច្ចឃាត់បាន!

​កំពង់ឆ្នាំងៈ សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហ្វតនិងម៉ូតូ បណ្តាលឲ្យស្លាប់​លោកអនុប្រធានភូមិវាលស្បូវយ៉ាងអាណោចអាធម៌ នៅលើផ្លូវគ្រួសក្រហម ចំណុចអូរដំណាក់ក្រសាំង ភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្ត បានបើករត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់បានរថយន្ត រួច​បញ្ជូនទៅការិយាល័យជំនាញស្នងការខេត្ត ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕​

មតិយោបល់