ព័ត៌មានជាតិ

កម្មកររោងចក្រដេរកាបូប (វាយ.អេស.មេនូហ្វេកធឺរីង.ខេមបូឌា) ផ្ទុះកូដកម្មរទាមទារសុំឲ្យខាងរោងចក្រផ្តល់ប្រាក់កម្ចីថ្ងៃបុណ្យអុំទូក

ភ្នំពេញៈ នៅវេលាម៉ោង១២ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីកម្មករ-កម្មការនី រោងចក្រឈ្មោះ (វាយ.អេស.មេនូហ្វេកធឺរីង.ខេមបូឌា) ដេរកាបូប មានទីតាំងស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុះកូដកម្មទាមទារសុំឲ្យខាងរោងចក្រផ្តល់ប្រាក់កម្ចីថ្ងៃបុណ្យអុំទូក។

សមត្ថកិច្ចបានឲ្យដឹងថា រោងចក្រខាងលើនេះមានកម្មករ-កម្មការនីចំនួនសរុប​ ៥៨០នាក់​។ ក្នុង​នោះមានប្រហែល​៥៥០នាក់បានចេញក្រៅរោងចក្រធ្វើកូដកម្ម ដោយធ្វើការទាមទារសុំឲ្យខាងរោងចក្រផ្តល់ប្រាក់កម្ចីថ្ងៃបុណ្យអុំទូកតាមការជូនដំណឹងរបស់ក្រសួងការងារ។

បច្ចុប្បន្ន រហូតមកដល់ម៉ោង៣និង៣០នាទីខាងរោងចក្រមិនទាន់មានដំណោះស្រាយជូនពួកគាត់នៅឡើយ៕

មតិយោបល់