ព័ត៌មានជាតិ

ផ្លោះរបងផ្ទះចូលលួចទ្រព្យសម្បត្តិមិនបានសម្រេច ម្ចាស់ឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍បឹងកក់២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពផ្លោះរបងផ្ទះជួលចូលលួចទ្រព្យសម្បត្តិមិនសម្រេច កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលលេខ៥ ផ្លូវ៣១៣ កែងនិងផ្លូវ៥៤៨ ក្នុងសង្កាត់បេងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យមានឈ្មោះ សុខ វិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ម្តុំវត្តនាគវន័ មានស្រុកកំណើរនៅខេត្តក្រចេះ។

តាមសម្តីបុរសម្នាក់មានឈ្មោះ មួន ស៊ីធី ភេទប្រុស​ អាយុ២៦ឆ្នាំ អ្នកមើលការខុសត្រូវនៅផ្ទះកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុមានមិត្តភក្តិគាត់ម្នាក់បានចុចកណ្តឹងទ្វារផ្ទះឲ្យគាត់ចូលផងបន្ទាប់មករូបគាត់បានដើរមកបើកទ្វារឲ្យស្រាប់តែឃើញជនសង្ស័យខាងលើបានផ្លោះរបងចូលក្នុងផ្ទះបាត់ទៅហើយរួចគាត់ស្រែកចោរៗនិងបានគ្នាដេញចាប់ជួននិងកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋានធ្វើការឃាត់ភ្លាមៗ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់