សៀមរាបៈ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីអុជធូបទៀនសែនផ្នូរទុកចោល បណ្តាលឲ្យឆេះព្រៃនៅលើភ្នំក្រោម ស្ថិតត្រង់ចំណុចភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ មិនរាលដាលដល់ផ្ទះអ្នកភូមិ ដែលនៅជុំវិញទីនោះទេ ដោយសារសមត្ថកិច្ច និងពលរដ្ឋជួយពន្លត់ទាន់ពេល។
សមត្ថកិច្ច បានឲ្យដឹងថា ភ្លើងឆេះព្រៃលើភ្នំក្រោម មានទំហំខូចខាតប្រមាណជាង១០០ម៉ែត្រ៤ជ្រុង ក្រោយពីប្រតិបត្តិការជួយសង្គ្រោះរួច សមត្ថកិច្ចក៏បានជួយដាក់ទឹកជូនប្រជាពលរដ្ឋ រហូតដល់ម៉ោង៤និង៣០នាទីរសៀលថ្ងៃខែឆ្នាំដដែល។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យសមត្ថកិច្ចចំនួន៥គ្រឿង បានចុះជួយអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន២ឡាន៕


មតិយោបល់