ភ្នំពេញៈ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងចាប់ផ្អើលនៅថ្ងៃស្អែក សរុបរយៈពេល៣ថ្ងៃ ខាងរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដាក់ធុងសំរាមសរុបចំនួន១៦៧១ធុង ដាក់នៅតាមទីសាធារណៈដែលជាកន្លែងកម្សាន្តនានា ថែមទាំងមានការត្រៀមកម្លាំងបោសសំអាតសរុបចំនួន ៨៣៥នាក់ ដើម្បីសម្រួលការងារនេះផងដែរ។
ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ សូមបងប្អូនទាំងអស់ ធ្វើការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅតាមកន្លែងដែលបានរៀបចំជូន ដើម្បីចូលរួមធ្វើឲ្យព្រះរាជពិធីបុណ្យអុំទូករបស់យើង ប្រកបទៅដោយភាពសប្បាយរីករាយ និងពោរពេញទៅដោយបរិស្ថានល្អ ៕
មតិយោបល់