ក្រុមហ៊ុន Rovio Entertainment Ltd ដែលត្រូវបានមហាជនស្គាល់តាមរយៈហ្គេម Angry Birds នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ ប្រាក់ចំណូល និងចំណេញធ្លាក់ចុះជិត ១០ភាគរយ នេះបើយោងតាមការសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនផ្ទាល់។
ប្រាក់ចំណូល Rovio នៅក្នុងឆ្នាំ ២០១៤ ទទួលបាន ១៦៨,៨លានដុល្លារអាមេរិក ដោយបានធ្លាក់ចុះ ៨,៨ភាគរយ បើធៀបនឹងឆ្នាំ ២០១៣ មានចំនួន ១៨៥,១លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុនផលិតហ្គេមមួយនេះបានជម្រុះបុគ្គលិក ១១០នាក់ ខណៈដែលបុគ្គលិកជាន់ខ្ពស់ជាច្រើនបានលាឈប់ផងដែរ៕
មតិយោបល់