កណ្ដាលៈ កាលពីវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា
នៅចំណុចភូមិរកាឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្រកណ្ដាល។
ជនរងគ្រោះឈ្មោះហាក់ តាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវិហារ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួន
ឈ្មោះ សុន បុត្រភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទត្រី មានទីលំនៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ឈ្មោះ ហាក់ តាក់ បានធ្វើដំណើរដោយជិះម៉ូតូពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹងស្រា ចំណែកឈ្មោះសុន បុត្រ បានជិះម៉ូតូបញ្ច្រាសគ្នា រកទៅបុក ម៉ូតូឈ្មោះ ហាក់ តាក់ ពេលនោះអ្នកទាំងពីរបានឈប់ម៉ូតូ ដោយឈ្មោះហាក់ តាក់ ចោទប្រកាន់ថា ឈ្មោះសុន បុត្រ ជិះម៉ូតូឈ្លើយមិនត្រឹមត្រូវរកបុកខ្លួន បង្កឲ្យកើតជាជម្លោះទាស់សម្ដីគ្នាទៅវិញទៅមក ឈានដល់ប្រើកហិង្សាដាក់គ្នា ។
ពេលទទួលបានពត៍មានខាងលើភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ក្រាំងយ៉ូវ បានចុះអន្ដរាគមន៍ ដល់កន្លែងកើតហេតុ ដោយបញ្ជូនជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យស្រុកស្អាង ចំណែកជនសង្ស័យ ត្រូវបាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដន៍តាមនីតិវីធី៕
មតិយោបល់