ព្រៃវែងៈ នៅថ្ងែទី០២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០ នាទីនៅចំណុចផ្ទះឈ្មោះ ហ៊ឹម សុភី ភេទស្រី អាយុ ៦៥ ឆ្នាំ មានទីលំនៅភូមិឧត្តម ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង មានអគ្គិភ័យឆាបឆេះផ្ទះចំនួន០២ខ្នង ។
ផ្ទះទី១ទំហំ ០៧x១០ ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងបានឆេះខូចខាតទាំងស្រុង ។ ផ្ទះ ទី២ទំហំ ០៦x០៨ ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងខូចខាតពាក់កណ្តាល ជាផ្ទះរបស់ឈ្មោះ ពេជ្រ វ៉ាត់ ភេទប្រុស ឣាយុ ៦១ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុក ពាមរក៍ ខេត្តព្រៃវែង ។
មូលហេតុ៖ តាមការ អះអាង ពីសាច់ញាតិម្ចាស់ផ្ទះឈ្មោះ ហ៊ឹម សុភី មានសតិមិនប្រក្រតី ។
ក្នុងករណីអគ្គិភ័យខាងលើ មិនបណ្តាល អោយមានមនុស្សរងរបួសឬស្លាប់ឡើយ ។
ករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញ អគ្គិភ័យស្រុកពាមរក៍ បានចេញរថយន្តចំនួន០១គ្រឿង បានប្រើប្រាស់ទឹកអស់០៣រថយន្ត ៕

មតិយោបល់