ព័ត៌មានជាតិ

រថយន្តមួយគ្រឿងផ្ទុះឆេះ ដោយមិនដឹងមូលហេតុ នៅកោះកុង

កោះកុង: កាលពីវេលាម៉ោងប្រហែល ៥ ព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ មានករណីឆេះរថយន្តមួយគ្រឿង ដោយពុំដឹងមូលហេតុ នៅចន្លោះគីឡូម៉ែត្រលេខ ១២៤-១២៥ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។

យោងតាមការត្រួតពិនិត្យរបស់កម្លាំងជំនាញនគរបាល បានឲ្យដឹងថា រថយន្តដែលឆេះនោះ ជារថយន្តឈ្នួល ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 7220 បានឆេះស្ទើរតែទាំងស្រុង ហើយនៅក្នុងរថយន្តពុំឃើញស្លាកស្នាមអី្វគួរកត់សម្គាល់ទេ ដែលធ្វើឲ្យ មានការពិបាកក្នុងការកំណត់រកអត្តសញ្ញាណម្ចាស់រថយន្ត។

ករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវរកមា្ចស់រថយន្ត៕

មតិយោបល់