ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានករណីបុរសម្នាក់សង្ស័យប្រើសារធាតុញៀនលើសកម្រិត ដើររើសសំបកកំប៉ុងភេសជ្ជៈតាមដងផ្លូវខាំហែក រួចយកមកអារ.ក ខ្លួនឯង បណ្ដាលឲ្យរបួស ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចខាងក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានប្រហែល ២៨ឆ្នាំ មិនស្គាល់ឈ្មោះ។
មូលហេតុ៖ សង្ស័យប្រើសារធាតុញៀនលើសកម្រិត។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសខាងលើ ដើរថ្មើរជើងនៅក្រោមស្ពានអាកាសផ្សារដីហុយ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ប្រាសខ្លួនដេកទៅនឹងចិញ្ចើមផ្លូវ រួចរើសយកសំបកកំប៉ុងដែលខាំហែកបាន មកអារ.កខ្លួនឯង បណ្ដាលឲ្យរងរបួសហូរឈាម ដោយពុំដឹងថា បុរសនោះមានវិបត្តិ ឫក៏បញ្ហាអ្វីទេ?
ហើយបើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីរសៀលថ្ងៃកើតហេតុបុរសខាងលើ បានធ្វើសកម្មភាពលួចឡើងទៅសំងំនៅខាងលើ ផ្ទះប្រជាពលរដ្ឋម្តងរួចមកហើយគឺ នៅត្រង់ចំណុចភូមិបុរីកម្មករ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្តែបុរសនោះមិនបានលួចរបស់របរអ្វីពីផ្ទះរបស់ប្រជាពលរដ្ឋនោះទេ បន្ទាប់មកក៏មានក្រុមគ្រួសារបានមកទទួលយកត្រឡប់ទៅផ្ទះវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកើតហេតុ រួចនាំបុរសខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការស្វែងរកសាច់ញាតិឲ្យមកទទួលយកបុរសនោះត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់