តាកែវៈ នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី មានករណីបុរសម្នាក់ ប្រច័ណ្ឌប្រពន្ធរបស់ខ្លួន បានយកពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយប្តីរត់ទៅចងកសម្លាប់ខ្លួនឯង បាត់បងជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ សែប បូណារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាប្តី មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរយោធានៅវរៈ312 កងពលតូចលេខ31 បានធ្វើអត្តឃាតខ្លួនឯង ដោយយកក្រមាចងកនិងបង្អួចផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់ពីយកពូថៅកាប់ទៅលើប្រពន្ធរបស់ខ្លួន ។
មូលហេតុ៖ ដោយមានទំនាស់ជាមួយប្រពន្ទ (ប្រច័ណ្ឌ) ។
សូមបញ្ជាក់ថា នៅមុនធ្វើអត្តឃាត ជនជាសាកសព បានយកពូថៅកាប់ទៅលើប្រពន្ទចំនួន០៤ពូថៅចំករបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ ។
ក្រោយកើតហេតុនេះ ផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្តកិច្ចពាក់ពន្ធ័ បានចុះពិនិត្យកន្លែងកើតហេតុ ឃើញថា សាកសពបានចងកសម្លាប់ខ្លួន ប្រាកដមែន ។
សាកសពត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់