ព័ត៌មានជាតិ

ថ្ងៃបុណ្យភ្ជុំបិណ្ឌចុងក្រោយ អគ្គិភ័យមួយ លេបត្របាក់ផ្ទះប្រជាពលរដ្ឋ នៅខណ្ឌសែនសុខ

ភ្នំពេញ: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង១០នាទី មានអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះ ប្រភេទសំណង់ ឈើប្រក់ស័ង្កសី ទំហំ ៤x៣ម៉ែត្រ លើផ្លូវបេតុងក្រុមទី០១ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជា សុខា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

សម្ភារ:ខូចខាត៖ តុ កៅអីជ័រចាស់ៗមួយចំនួន តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង ៦ម៉ែត្រគូប ពន្លត់ចប់ នៅម៉ោង ១៣និង៣០នាទី៕

មតិយោបល់