កំពង់ស្ពឺៈ បុរសវ័យចំណាស់ម្នាក់ កំពុងអង្គុយកើបអាចម៍គោសុខៗ ក៏ត្រូវបុរសកើតជំងឺសរសៃប្រសាទម្នាក់ គួបផ្សំនឹងស្រវឹងស្រាផង បានយកកាំបិតផ្គាក់កាប់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជនបង្កឈ្មោះ សែម សុង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំវាលពង់។ ចំណែកជនរងគ្រោះឈ្មោះ ហុង ហេង ភេទប្រុសអាយុ៤០ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើហេតុគេឃើញជនសង្ស័យបានទៅលេងផ្ទះក្មួយស្រី រស់នៅភូមិកើតហេតុ ដោយជនសង្ស័យបានផឹកស្រាស្រវឹង ឃើញកាំបិតផ្គាក់នៅនឹងចង្ក្រានបាយ ក៏ដើរទៅយកមកកាន់ រួចដើរទៅផ្ទះជនរងគ្រោះ ហើយបានយកកាំបិតកាប់លើជនរងគ្រោះ ដែលកំពុងអង្គុយកើបអាចម៍គោក្រោមផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ។
តាមការបំភ្លឺ របស់ឈ្មោះ ហឿន រ៉េម ភេទស្រី អាយុ៤៨ឆ្នាំ ដែលត្រូវជាបងស្រី និងឈ្មោះ សុង សៅរី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាកូនស្រី នៅភូមិព្រៃទទឹងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យជាមនុស្សមានជំងឺសរសៃប្រសាទ ដោយមានវេជ្ជបញ្ជា ពីគ្រូពេទ្យផង និងញៀនស្រាផងដែរ។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនតុលាការ ចាត់ការតាមនីតិវិធី៕
មតិយោបល់