ភ្នំពេញៈ យោងតាមផេកហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង សូមបងប្អូនប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញអញ្ជើញមកទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ សេវាពន្យាកំណើត ពិនិត្យពិគ្រោះជំងឺទូទៅ ជំងឺកាមរោគ របេង ពិនិត្យផ្ទៃពោះ សំរាលកូន សារអប់រំសុខភាព ការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀន និងវិធានការបង្ការជំងឺ…នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ(តិចជាង៥គីទ្បូម៉ែត្រ) របស់លោក លោកស្រី ក្នុងរាជធានីភ្នំពេញ។
ការពារប្រសើរជាងការព្យាបាល!សូមបងប្អូនដែលចង់ស្វែងយល់ពីសារអប់រំសុខភាព សូមអញ្ជើញទៅទស្សនាស្ពតវីដេអូខ្លីស្តីពីការអប់រំសុខភាព នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះរបស់លោក លោកស្រី នៅទូទាំងរាជធានីភ្នំពេញ៕
មតិយោបល់