ព័ត៌មានជាតិ

Update៖ រថយន្តRange Roverទើបតែទិញជិត៣០ម៉ឺនដុល្លារ ត្រូវរថយន្តរ៉េហ្វ័របើកកៀរ ទារសំណងកប់ពពក!

​ភ្នំពេញៈ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង​រថយន្ត​ម៉ាក​រ៉េ​ហ្វ័​របើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន ​ទៅ​កៀរ​ថយន្ត​​​ម៉ាករ៉េងរ៉ូវើ​ ដែល​ចត​លើ​ដងផ្លូវ ​បណ្ដាល​រង​ការ​ខូចខាត​ទ្វារ​មុខ​ខាងឆ្វេង នៅ​តាម​បណ្ដោយ​ផ្លូវ​១៩៣ ចំណុច​មុខ​ហាង​កាត់ដេ​ខេ​ធី​ម៉ូត​ ក្នុង​សង្កាត់​ទួល​ស្វាយ
ព្រៃ​១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​រថយន្តបង្ក​ម៉ាក​រ៉េ​ហ្វ័​រ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ​ ភ្នំពេញ​2M-9735 ។ ចំណែក​​រថយន្ត​ម៉ាករ៉េងរ៉ូវើ​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AV-3337​ (ទើបតែទិញតម្លៃជិត៣០ម៉ឺនដុល្លារ)។

ក្រោយពេលកើតហេតុ ភាគីខាង​រថយន្តរ៉េងរ៉ូវើ​​ដែល​ចត​លើ​ដងផ្លូវ​ខុសច្បាប់ បែរជា​ទារ​សំណង​​​​២​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ខាង​​ភាគី​រថយន្ត​រ៉េ​ហ្វ័​រ ​មិន​មាន​លុយ​សង​ មាន​តែ​ពាក្យសុំ​ទោស​តែ​ប៉ុណ្ណោះ​។ ដោយសារ​តែ​ការ​ដោះស្រាយ​មិន​ត្រូវ​គ្នា ​សមត្ថកិច្ចក៏ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ច​រាចរណ៍​ស្នងកា​រាជធានី​ភ្នំពេញ​ រង់​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​តាមផ្លូវច្បាប់៕

មតិយោបល់