បន្ទាយមានជ័យៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវតាមរយៈវីដេអូសកម្មភាព ខណៈដែលកំពុងកាប់ទៅលើអ្នករត់ម៉ូតូឌុបម្នាក់បណ្តាលឲ្យរបួសធ្ងន់ ហើយព្យាយាមគេចខ្លួន ដោយសារតែពួកគេចង់វាយជនជាតិចិន តែត្រូវបានជនរងគ្រោះឃើញស្រែក ក៏វាយជនរងគ្រោះវិញតែម្តង ហើយក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ករណីនេះកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបររត់ម៉ូតូឌុប។
ចំណែកជនសង្ស័យទី១ឈ្មោះ ធី ប៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបិតស្កុតម៉ូតូ , ទី២ឈ្មោះ វ៉ាន់ ពិសាល ហៅសា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ទឹកកក និងទី៣ឈ្មោះ នួន ហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកត្រី។ ទាំង៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់