កោះកុងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ម្ដុំចំណោទតាតៃមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងបើកបរដោយកូនលោកអភិបាលខេត្តម្នាក់ បណ្ដាលឲ្យរថយន្តរងការខូចខាត ហេតុការណ៍នេះស្ថិតក្នុងភូមិតាតៃ ឃុំតាតៃ ស្រុកកោះកុង ខេត្តកោះកុង។
សូមបញ្ជាក់៖ ករណីនេះសារព័ត៌មាន Post News បានសួរសមត្ថកិច្ចហាក់បីជាមិនចង់បង្ហើបប្រាប់ដល់អ្នកកាសែត ព្រោះមានការភ័យខ្លាច និងការស្ដីបន្ទោសពីថ្នាក់លើ ប៉ុន្តែយើងមិនដឹងថាជាកូនរបស់លោកអភិបាលខេត្តណាទេ។
មូលហេតុ៖ មិនទាន់ដឹងថា បណ្ដាលមកពីអ្វី។
ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះទៅអន្តរាគមន៍នៅទីតាំងខាងលើ៕




មតិយោបល់