កណ្តាលៈ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពអណ្ដែតទឹក(ទន្លេមេគង្គ) នៅមាត់ច្រាំងទន្លេ ភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះ(មិនស្គាល់អត្តសញ្ញាណ) មានកម្ពស់១,៦៩សម ស្លៀកខោកីឡាជើងខ្លី ពណ៌ខៀវលាយក្រហម គ្មានពាក់អាវ អាយុប្រហែលចន្លោះពី ២៥ទៅ៣៥ឆ្នាំ
កដៃឆ្វេងមានចងអំបោះពណ៌ក្រហម សក់ជ្រុះ សម្បុរខ្មៅ សាកសពមានសភាព ស្អុយរលួយ។
នៅថ្ងៃទី២៧.១១.២០១៨វេលាម៉ោង១១និង៣០ សមត្ថកិច្ចបានទទួល ព័ត៌មានពីប្រជាពលរដ្ឋថា មានសាកសពអណ្ដែតទឹកនៅចំណុចកើតហេតុខាងលើ ។ ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានសហការនិងកម្លាំងប៉ុស្តិ៍ន មេភូមិ មេឃុំនិងគ្រូពេទ្យឃុំ ដើម្បីធ្វើការពិនិត្យសាកសព ។
ក្រោយពីធ្វើការពិនិត្យសាកសពចប់សព្វគ្រប់រួចគឺ ពុំមានស្លាកស្នាមអ្វីគួរឲ្យសម្គាល់ឡើយ ។
សេចក្តីសន្និដ្ឋាន យោងតាមការពិនិត្យសាកសពជនរងគ្រោះខាងលើរួច បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ហើយពុំមានការពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌទេ។
ក្រោយពីការពិនិត្យសាកសពរួច គណៈកម្មការចម្រុះបានធ្វើកំណត់ហេតុប្រគល់សាកសពជូនមេភូមិនិងក្រុមប្រឹក្សាឃុំដើម្បីចាត់ចែងរៀបចំទុកដាក់តាមប្រពៃណី៕
មតិយោបល់