ព្រះសីហនុៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានស្ត្រីម្នាក់ បានលង់ទឹកសមុទ្រ តែសំណាងណាស់ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវបានឃើញ ជួយសង្គ្រោះទាន់ពេលវេលា។
ករណីនេះកើតឡើងនៅរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចចុងឆ្នេរអារីស្តុន សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្ត្រីខាងលើនេះមានឈ្មោះ ស៊ួន ដាណែត អាយុ២៦ឆ្នាំ បានរួចផុតពីគ្រោះថ្នាក់ហើយ ដោយសារមានការជួយសង្គ្រោះពីប្រជាពលរដ្ឋ៕
មតិយោបល់