ព័ត៌មានជាតិ

Dj ហេរ៉ូ ត្រូវចោរលួចកាបូបលុយអស់១ម៉ឺនដុល្លារ នៅខណ្ឌចំការមន!

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីចោរបើកទ្វាររថយន្តម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-4134 ជារបស់លោក​DJ Hero​ពិធីករម្នាក់ប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ លួចកាបូបអស់លុយប្រមាណ១ម៉ឺនដុល្លារ និងទូរស័ព្ទ២គ្រឿង ខណ:ដែលលោកបើករថយន្តត្រឡប់ទៅផ្ទះវិញ ហើយក៏ងងឹតមុខក៏ចតរថយន្តសម្រាកហើយដេកលក់ នៅចំណុចវិទ្យាល័យបឹងត្របែក តាម​ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មុំ សាម៉េត ហៅ ឌីជេ​ ហេរ៉ូ​ (DJ Hero) ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្នាក់នៅផ្ទះលេខ១២Eo តាមផ្លូវជាតិលេខ២ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មុនពេលកើតហេតុ Dj ហេរ៉ូ បានចេញពីជួបជុំជាមួយមិត្តភក្តិ ហើយក៏បានបើករថយន្តត្រឡប់មកផ្ទះ ដល់ចំណុចកើតហេតុ ក៏កើតមានអារម្មណ៍ងងឹតមុខ ទើបឈប់រថយន្តអែបខាង រួចដេកក្នុងរថយន្តសិន លុះដឹងខ្លួនភ្ញាក់ឡើងស្រាប់តែបាត់កាបូបលុយប្រមាណ១ម៉ឺនដុល្លារនិងទូរសព្ទ២គ្រឿងតែម្តង ហើយក្រោយកើតហេតុ Dj ហេរ៉ូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវបន្ត៕​

មតិយោបល់