ភ្នំពេញៈ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យសរុបចំនួន៤១នាក់ ក្នុងនោះមានស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀន។
សូមបញ្ជាក់ថាជនសង្ស័យទាំង៤១នាក់ ក្នុងនោះមានស្រី៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅតាមបណ្តារខណ្ឌនានាងក្នុងរាជធានីភ្នំពេញ ដោយធ្វើការដកហូតបានថ្នាំញៀនមួយចំនួនធំ, សម្ភារៈប្រើប្រាស់ថ្នាំញៀន និងមធ្យោបាយជិះធ្វើសកម្មភាពជួញដូរគ្រឿងញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់