ព័ត៌មានជាតិ

(មានវីដេអូ) ឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមទាំងថ្នាំញៀន៧កញ្ចប់

ភ្នំពេញៈ ជនសង្ស័យចំនួន ៧នាក់ ហើយនិងថ្នាំញៀន ៧កញ្ចប់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វា ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចយើងបាននឹងកំពុងជិះក្នុងមូលដ្ឋាន ពេលនោះ ក៏បានប្រទះឃើញជនសង្ស័យរួចក៏បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងបានដកហូតម៉ូតូ ៤គ្រឿង និងថ្នាំញៀន ៧កញ្ចប់ ទើបកម្លាំងសមត្ថកិច្ចយើងចាប់បញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ ។

ប្រភព​បន្តថា ជនសង្ស័យចំនួន ៧នាក់ ទី១ ឈ្មោះ គួយ គីមហុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់, ទី២ ឈ្មោះ សៀង ម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា, ទី៣ ឈ្មោះ យឹម សុខឃឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ, ទី៤ ឈ្មោះ ហុន សុខលាភ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់, ទី៥ ឈ្មោះ ឡុង តុលា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម, ទី៦ ឈ្មោះ យាន ថេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សំអាងការ ស្នាក់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកស្រីសាន្ធ ខេត្តកំពង់ចាម និងទី៧ ឈ្មោះ ខូយ ហួន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅភូមិគគី ឃុំគគី ស្រុកកោះអណ្តែត ខេត្តកំពង់ចាម ក្នុងនោះ សមត្ថកិច្ចយើងបានធ្វើការដកហូតនៅសំភារៈមួយចំនួនរួមមានម្សៅក្រាមពណ៌(ស)ថ្លា ៧កញ្ចប់ នឹងម៉ូតូ ៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតីវិធី៕

មតិយោបល់