បាត់ដំបងៈ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានដឹកនាំក្រុមអន្តរាគមន៍ បង្ការបង្ក្រាបសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស ចុះប្រតិបត្តិការនាំខ្លួន ក្មេងបង្កអាណាធិបតេយ្យដែលប្រមូលផ្ដុំ នៅក្នុងក្រុងបាត់ដំបង ចំនួន ០៧នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការសាកសួរ។
ជនសង្ស័យមានឈ្មោះ៖
១/ សែន សុវណ្ណាសក្ត័ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២/ ជា កុសល ហៅស៊ីល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៣/ ណុប ចាន់នួន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃមោក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
៤/ រិទ្ធ មេសា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៥/ រ៉េន រដ្ឋា ហៅរត្ន័ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៦/ សែន ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
៧/ អ៊ាង ដេត ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិផ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
សូមបញ្ជាក់៖ ក្នុងកិច្ចប្រត្តិបត្តិការនេះ កម្លាំងយើងបានដកហូតវត្ថុតាង
– កាំបិតកែច្នៃ ០១ដើម
– ពូថៅ ០១
– ដុំថ្ម ០៤ដុំ
– ខ្សែក្រវាត់ ០១
– ម៉ូតូចំនួន ០៣គ្រឿង បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការតាមនីតិវិធី៕
មតិយោបល់