ព័ត៌មានជាតិ

ស្រវឹងស្រាចុះងូតទឹកស្ទឹងក្បែរផ្ទះ ក៏ត្រូវលង់ស្លាប់យ៉ាងអាណោចអាធ័ម

ពោធិ៍សាត់ៈ នៅវេលាម៉ោង ១៦ និង ១៨ នាទីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលង់ទឹកស្លាប់ ក្នុងស្ទឹងខាលិចវត្ត កោះជុំ ស្ថិតនៅភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សពជនរងគ្រោះឈ្មោះ ម៉ុយ សំ អាយុ ៤៦ ឆ្នាំ ប្រុស ខ្មែរ
មានប្រពន្ធឈ្មោះ យី សុផល អាយុ ៣៨ ឆ្នាំ និងកូនចំនួន ០៤ នាក់ ស្រី ០៣ នាក់​ ទីលំនៅភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះ ស្រវឹងស្រាចុះងូតទឹកស្ទឹងក្បែរផ្ទះ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង។

បច្ចុប្បន្នសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់