ព័ត៌មានជាតិ

គ្រឿងចក្រ១គ្រឿងក្រឡាប់ ខណៈពេលកំពុងអូសរថយន្តក្រឡុកស៊ីម៉ង់ជាប់ផុង

ព្រះសីហនុ: យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា វេលាម៉ោង ១២និង០០ថ្ងៃត្រង់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ជាប់ផុងនៅផ្លូវអូរ៤ មុខបុរី HILPARK VILLA ហើយបានយកគ្រឿងចក្រ មកអូសដើម្បីកុំឲ្យស្ទះចរាចរណ៍ តែចៃដន្យពេលកំពុងអូស រថយន្តក៍ក្រឡាប់ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់