ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីស្អាត ២នាក់ និងក្មេងប្រុសម្នាក់ ករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម

បន្ទាយមានជ័យ: កម្លាំងនរគបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ បង្ក្រាបបាន និងឃាត់ខ្លួនស្រីស្អាត ២នាក់ ក្មេងប្រុសម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ជាង ១គីឡូក្រាម។ ការបង្រ្កាបនេះកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២១៩ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត៕

មតិយោបល់