ព័ត៌មានជាតិ

​ស្លាប់ប្រហែល៥ថ្ងៃមកហើយ គ្មានអ្នកដឹង ទាល់តែស្អុយខ្លាំងទើបដឹង..

បាត់ដំបងៈ ករណីប្រទះសពបុរសម្នាក់ បានដេកស្លាប់​សង្ស័យរយៈពេល៥ថ្ងៃមកហើយ ក្លាយទៅជាក្លិនស្អុយខ្លាំង ទើបមានគេដឹង និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិពោជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

​ជនរងគ្រោះ​មានឈ្មោះ ណាក់ វ៉ាន់នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព​នៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ រួចធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​​

មតិយោបល់