ព័ត៌មានជាតិ

សង្ស័យស្រវឹង! បើករថយន្តលឿនពេក រេចង្កូតបុកបង្គោលភ្លើង ព្រែកក្បាលរថយន្តជា២!!!

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​ 2AS-4585 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង បានរេចង្កូតបុកផ្ទប់បង្គោលភ្លើងពេញទំហឹងលាន់ដូចរន្ទះ ព្រែកក្បាលរថយន្តជា២រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ព្រឹក ថ្ងៃទី១ ខែធ្នូរ ឆ្នាំ២០១៨ នៅផ្លូវលេខ១៤៣​ ស្ថិតក្នុងសង្កាត់បឹងកេងកង៣​ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្តខាងលើទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕

មតិយោបល់