បន្ទាយមានជ័យៈ យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវយុវជនមួយក្រុម ចាក់ចំនួន ៣កាំបិត ខណៈចូលទៅរាំលេងកម្សាន្ត នៅក្នុងមជ្ឈមណ្ឌលកំសាន្តហ្គោលថោន ជាមួយនឹងគ្នា២នាក់ទៀត។
ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១២ អធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះមានឈ្មោះ លាង ឡេង ភេទប្រុស អាយុ២២ឆ្នាំ មានទំលំនៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរជាកម្មករម្នាងសិលា៕
មតិយោបល់