ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិនម្នាក់ មានគំនុំជាមួយជនជាតិចិនម្នាក់ទៀត បានយកកាំបិតកាំបិតកាចែតកាប់ទៅលើជនជាតិចិនម្នាក់របួសធ្ងន់ ហើយ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០០និង៣០នាទី ចូលថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ (ដៃដល់) ១នាក់ ។
ជនសង្ស័យឈ្មោះ LI RUMING ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកភោជនីយដ្ឋាន HU MING TAN ។
ជនរងគ្រោះឈ្មោះ WA RONG ភេទប្រុស ជនជាតិចិន មុខរបរ ជាបុគ្គលិកភោជនីយដ្ឋាន HU MING TAN ។
មូលហេតុៈ គំនុំ ។
វត្ថុតាងចាប់យក ៖ កាំបិតកាចែត ១ ( ឧបករណ៍ សម្លាប់មនុស្ស ) ករណីនេះកំពុងបន្តនីតិវិធីនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល៕
មតិយោបល់