ព័ត៌មានជាតិ

បង្ក្រាបបានក្មេងទំនើង​២នាក់ ករណីបំផ្លិចបំផ្លាញ​រថយន្ត​មន្រ្តីនគរបាលក្រសួង!

ភ្នំពេញៈ កាលពីវេលាម៉ោង​​២១.០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេងទំនើង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ត្រង់ចំណុចមុខផ្ទះលេខ១០៨ ផ្លូវ១៧៣ ក្រុម ៤៧ ភូមិ ៧ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ជនរងគ្រោះឈ្មោះ សោម សុផល ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ខ្មែរ មុខរបរ នគរបាលក្រសួង ( សេនាធិការ ) ស្នាក់នៅផ្ទះលេខ ១០៨ ផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
ក្មេងទំនើងឃាត់ខ្លួន ០២ នាក់ ប្រុស មានឈ្មោះដូចជា ៖
១-ឈ្មោះ នៅ វ៉ាន់ឆៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើ ស្លាកយីហោ ស្នាក់នៅផ្ទះលេខ ៥៩F ផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ( គ្មានប្រើសារធាតុញៀន) ។
២-ឈ្មោះ សូ ធិ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើស្លាក យីហោ ស្នាក់នៅផ្ទះលេខ ៥៩F ផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន (គ្មានប្រើសារធាតុញៀន)​។

សម្ភារខូចខាត ៖ រថយន្ត ០១ គ្រឿង ម៉ាក TACOMA ពណ៌ ទឹកប្រាក់ 2AF-2111 ភ្នំពេញ បណ្តាលឲ្យកំពិតតួរថយន្តខាងក្រោយផ្នែកខាងស្តាំ ចំនួន ០២ កន្លែង ជិតភ្លើងស្តុបក្រោយ ។
វត្ថុតាងដកហូត ៖ ដំបងដែកប្រវែង ១ម៉ែត្រ ចំនួន ០២ ដើម ,ដំបងដែក កន្លះម៉ែត្រ ចំនួន ០៣ ដើម ,ដាវប្រវែង កន្លះម៉ែត្រ ០១ ដើម ,ដុំថ្ម ចំនួន ០៥ ដុំ ( របស់ជនសង្ស័យ ) ។
នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ២៩/១១/២០១៨ ម៉ោង ២០.០០នាទី ជនសង្ស័យឈ្មោះ នៅ វ៉ាន់ឆៃ និងឈ្មោះ រុស បានជិះម៉ូតូ ០១ គ្រឿង ម៉ាក MD ពណ៌ ក្រហម គ្មានស្លាកលេខ ក្នុងគោលបំណងទៅទិញស្រាថ្នាំ នៅម្តុំវត្តទួលទំពូង ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ១៧៣ ពេលធ្វើដំណើរមកដល់យានដ្ឋានលាងរថយន្ត ពេញចិត្ត ក៏ស្រាប់តែមាន កម្មករលាងរថយន្តពេញចិត្តម្នាក់គុបមកលើជនសង្ស័យ ( ដែកបួនជ្រុង ប្រវែងកន្លះម៉ែត្រ ) ត្រូវជើងជនសង្ស័យខាងឆ្វេង ( របួសស្រាល ) បន្ទាប់មកជនសង្ស័យបានជិះ ម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយបានប្រាប់កម្មករ ដែលធ្វើការជាមួយគ្នាចំនួន០៥នាក់ ទៀត ដោយកាន់ដំបង និងដាវ ចូលទៅក្នុង យានដ្ឋានលាងរថយន្តពេញចិត្ត ដោយគុបដុំថ្ម និងវ៉ៃរថយន្ត សម្ភារផ្សេងៗ ហើយនាំគ្នាគេចខ្លួនបាត់អស់ទៅ ។
លុះដល់ថ្ងៃទី ៣០/១១/២០១៨ ម៉ោង ១៦.៣០ កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទទួលពាក្យបណ្តឹង រួចក៏ចុះទៅឃាត់ខ្លួន ០២ នាក់ ខាងលើ ចំណែកជនសង្ស័យម្នាក់ទៀត០៥នាក់ទៀត មិនស្គាល់ឈ្មោះ គេចខ្លួនបាត់ ។
បច្ចុប្បន្ន ក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់